នាព្រឹកថ្ងៃចន្ទ ទី ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក យិន ប៊ុនអាន ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានរៀបចំកិច្ចប្រជុំពិនិត្យឡើងវិញនូវវឌ្ឍនភាពការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នភាពស្ថិតិលើទី តាំងដីរដ្ឋ ដែលបានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នភាពស្ថិតិលើដីរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធិភាព តម្លាភាព សក្ត័សិទ្ធិភាព មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងរៀបចំកិច្ចប្រជុំពិនិត្យឡើងវិញនូវវឌ្ឍនភាពការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នភាពស្ថិតិលើទីតាំងដីរដ្ឋ និងការធ្វើបណ្ណកម្មសិទ្ធលើទីតាំងដីរដ្ឋរបស់មន្ទីរអង្គភាពជំនាញ រដ្ឋបាល ក្រុង ស្រុក។
យោង: អនុក្រឹត្យលេខ ៦៦ អនក្រ.កប ចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៧ ស្តីពីវិធាន និងនីតិវិធីគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់រាជរដ្ឋាភិបាល ។
លិខិតលេខ ១០៣៤៨ សហវ. អខច ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២២ ស្តីពីការជំរុញធ្វើបណ្ណសម្គាល់ កម្មសិទ្ធិលើទីតាំងដីរដ្ឋ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។